ព្រឹត្តិការនឹងមកដល់
ប្រជុំប្រចាំខែរបស់គណៈកម្មការគ្រប់គ្រងថ្នាក់រៀន(គ.គ.ថ)
សកម្មភាពរបស់លោកគ្រូ អ្នកគ្រូប្រជុំប្រចាំខែជាមួយគណៈកម្មការគ្រប់គ្រងថ្នាក់រៀន(គ.គ.ថ) នៃសាលាបឋមសិក្សាស្វាយព្រហូត (កម្មវិធីសាលារៀនជំនាន់ថ្មីNGS) ដែលមានគោលបំណងដូចខាងក្រោម៖ ១.បង្ហាញពីតួនាទី របស់គណៈកម្មការគ្រប់គ្រងថ្នាក់រៀន (គ.គ.ថ ) ២.បង្ហាញអំពីលទ្ធផលនៃការសិក្សារៀនសូត្ររបស់សិស្ស ប្រចាំខែ មករា ៣.ផ្សព្វផ្សាយដល់មាតាបិតាសិស្ស ឱ្យជួយជម្រុញសិស្សមានតម្រូវការបន្ថែម ។
ប្រជុំបច្ចេកទេសប្រចាំខែមករា
កាលពីថ្ងៃទី២៧ ខែ មករា ឆ្នាំ២០២៤ កម្រងស្វាយជ្រំ នៅសាលាបឋមសិក្សាស្វាយព្រហូត បានធ្វើការប្រជុំបច្ចេកទេសប្រចាំខែមករា ក្រោមអធិបតីភាព លោក សោម សំ ជាប្រធានកម្រង សមាសភាពចូលរួម÷ លោកនាយក លោកស្រីនាយិកា...
ទស្សនកិច្ចរបស់ Manner Light over Light
22/01/2024 សាលាបឋមសិក្សាស្វាយព្រហូត និងវិទ្យាល័យគោកព្រីងបានរៀបចំទទួលភ្ញៀវមកទស្សនកិច្ចរបស់ Manner Light over Light ដោយផ្ដោតទៅការពិភាក្សាការងារបច្ចេកទេស ទំនាក់ទំនង និង ការអប់រំបែបស្ទែម ។
ពិធីបើកអាហារូបករណ៍សិស្សក្រីក្រលើកទី១ ឆ្នាំសិក្សា២០២៣ _២០២៤
សាលាបឋមសិក្សាស្វាយព្រហូតបានរៀបចំពិធីបើកអាហារូបករណ៍សិស្សក្រីក្រលើកទី១ ឆ្នាំសិក្សា២០២៣ _២០២៤ ក្រោមអធិបតីភាព លោកស្រី ប៉ែន ចន្ថា ជាប្រធានការិយាល័យអប់រំយុវជននិងកីឡា និងជាប្រធានគណៈការអាហារូបករណ៍មូលដ្ឋានស្រុកស្វាយជ្រំ ។ សមាសភាពចូលរួមមាន÷ 1.លោកស្រី ប៉ែន ចន្ថា ជាប្រធានការិយាល័យអប់រំយុវជននិងកីឡា...
ការប្រកួតThink!Think! world cup 2023
ថ្ងៃអាទិត្យទី០៥ខែវិច្ឆិកាឆ្នាំ២០២៣ សាលាបឋមសិក្សាស្វាយព្រហូតបានដឹកនាំសិស្សបីនាក់ចូលរួមប្រកួតThink!Think! world cup 2023នៅផ្សារទំនើបអ៊ីអនម៉លមានជ័យ ដោយមានការចូលរួមពីបេក្ខជន៨០0នាក់ ។ ជាលទ្ធផលសិស្សម្នាក់ទទួលបានជ័យលាភីការចូលរួមរយៈពេលពីរឆ្នាំជាមួយThink!Think!
ព័ត៌មានថ្មីៗ
ទិវាជាតិអំណានលើកទី៩
ថ្ងៃទី១១ ខែ មីនា ឆ្នាំ ២០២៤ សាលាបឋមសិក្សា ស្វាយព្រហូត(កម្មវិធីសាលារៀនជំនាន់ថ្មី) បានធ្វើទិវាជាតិអំណានលើកទី៩ ក្រោមប្រធានបទ “អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត” ក្រោមពាក្យស្លោកថា “អានកាន់តែច្រើន ដឹងកាន់តែច្រើន អានកាន់តែច្រើន ចេះកាន់តែច្រើន”...
ធ្វើផែនការអភិវឌ្ឍន៍សាលារៀនសម្រាប់ឆ្នាំសិក្សា២០២៣_២០២៤
នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ លោក នាយក លោកគ្រូ អ្នកគ្រូ និង គណៈកម្មការគ្រប់គ្រងសាលារៀនព្រមទាំងសិស្សានុសិស្សបានប្រជុំធ្វើផែនការអភិវឌ្ឍន៍សាលារៀនសម្រាប់ឆ្នាំសិក្សា២០២៣_២០២៤។
ប្រជុំធ្វើផែនការរបស់គណៈកម្មការគ្រប់គ្រងសាលារៀន
កាលពីថ្ងៃទី១៦ ខែ មករា ឆ្នាំ ២០២៤ សាលាបឋមសិក្សាស្វាយព្រហូត បានប្រជុំធ្វើផែនការជាមួយគណៈកម្មការគ្រប់គ្រងសាលារៀន(គ.គ.ស) ដែលដឹកនាំដោយលោក សោម សំ ជានាយក សាលាបឋមសិក្សាស្វាយប្រហូត។
ការប្រកួតThink!Think! world cup 2023
ថ្ងៃអាទិត្យទី០៥ខែវិច្ឆិកាឆ្នាំ២០២៣ សាលាបឋមសិក្សាស្វាយព្រហូតបានដឹកនាំសិស្សបីនាក់ចូលរួមប្រកួតThink!Think! world cup 2023នៅផ្សារទំនើបអ៊ីអនម៉លមានជ័យ ដោយមានការចូលរួមពីបេក្ខជន៨០0នាក់ ។ ជាលទ្ធផលសិស្សម្នាក់ទទួលបានជ័យលាភីការចូលរួមរយៈពេលពីរឆ្នាំជាមួយThink!Think!
សេចក្ដីជូនដំណឹង!
នៅឆ្នាំសិក្សាថ្មីនេះសាលាបឋមសិក្សាស្វាយព្រហូតត្រូវការជ្រើសរើសបុគ្គលិកជាច្រើននាក់ដូចខាងក្រោម៖