ទិវាជាតិអំណានលើកទី៩

ថ្ងៃទី១១ ខែ មីនា ឆ្នាំ ២០២៤ សាលាបឋមសិក្សា ស្វាយព្រហូត(កម្មវិធីសាលារៀនជំនាន់ថ្មី) បានធ្វើទិវាជាតិអំណានលើកទី៩ ក្រោមប្រធានបទ “អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត” ក្រោមពាក្យស្លោកថា “អានកាន់តែច្រើន ដឹងកាន់តែច្រើន អានកាន់តែច្រើន ចេះកាន់តែច្រើន” ក្នុងកម្មវិធីនេះមានគោលបំណងចំនួនបីធំៗគឺ÷  បណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន ស្មួតកំណាព្យ និងការតែងនិពន្ធ សំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរដល់សិស្ស និស្សិត មន្ត្រីរាជការ ប្រជាជនគ្រប់រូបក្នុងប្រទេសកម្ពុជា ព្រមទាំងលើកកម្ពស់ រក្សាគុណភាព តម្លៃកេរដំណែលរបស់មនុស្សជាតិ ។ សម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលធានាគុណភាពអប់រំប្រកបដោយសមធម៌ បរិយាប័ន្ន និងលើកកម្ពស់ ការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ។ លើកកម្ពស់គុណភាពអប់រំ ចាប់ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សា Read More …

ធ្វើផែនការអភិវឌ្ឍន៍សាលារៀនសម្រាប់ឆ្នាំសិក្សា២០២៣_២០២៤

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ លោក នាយក លោកគ្រូ អ្នកគ្រូ និង គណៈកម្មការគ្រប់គ្រងសាលារៀនព្រមទាំងសិស្សានុសិស្សបានប្រជុំធ្វើផែនការអភិវឌ្ឍន៍សាលារៀនសម្រាប់ឆ្នាំសិក្សា២០២៣_២០២៤។

ប្រជុំធ្វើផែនការរបស់គណៈកម្មការគ្រប់គ្រងសាលារៀន

កាលពីថ្ងៃទី១៦ ខែ មករា ឆ្នាំ ២០២៤ សាលាបឋមសិក្សាស្វាយព្រហូត បានប្រជុំធ្វើផែនការជាមួយគណៈកម្មការគ្រប់គ្រងសាលារៀន(គ.គ.ស) ដែលដឹកនាំដោយលោក សោម សំ ជានាយក សាលាបឋមសិក្សាស្វាយប្រហូត។

ការប្រកួតThink!Think! world cup 2023

ថ្ងៃអាទិត្យទី០៥ខែវិច្ឆិកាឆ្នាំ២០២៣ សាលាបឋមសិក្សាស្វាយព្រហូតបានដឹកនាំសិស្សបីនាក់ចូលរួមប្រកួតThink!Think! world cup 2023នៅផ្សារទំនើបអ៊ីអនម៉លមានជ័យ ដោយមានការចូលរួមពីបេក្ខជន៨០0នាក់  ។ ជាលទ្ធផលសិស្សម្នាក់ទទួលបានជ័យលាភីការចូលរួមរយៈពេលពីរឆ្នាំជាមួយThink!Think!

ពិព័រណ៍ស្នាដៃសិស្ស២០២៣

កាលពីថ្ងៃទី០៧/០៩/២០២៣សាលាបឋមសិក្សាស្វាយព្រហូតបានរៀបចំពិធីពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំសិក្សា២០២៣​ ដោយមានការដាក់តាំងបង្ហាញនូវលទ្ធផលការងាររបស់ក្លឹបសិក្សាសិស្សជាច្រើនផងដែរ។

ការប្រកួតអំណានសៀវភៅល្បី

ថ្ងៃទី២៣ខែសីហាឆ្នាំ២០២៣នៅសាលាបឋមសិក្សាស្វាយព្រហូតបានរៀបចំការប្រកួតអំណានសៀវភៅល្បីដែលមានការចូលរួមពីសិស្សានុសិស្សថ្នាក់ទី៤,៥,៦។ការប្រកួតនេះមានគោលបំណងលើកកម្ពស់ការអានរបស់សិស្ស។

ដំណើរទស្សនកិច្ចរបស់ក្រុមប្រឹក្សាភិបាលសាលារៀនជំនាន់ថ្មី

17/08/2023 Visit of New Generation School Board led by HE Lor Chhorvanna, Chairman of the New Generation School Program Board and Deputy Director General of the General Department of EducationThe New Generation School Program Board of Trustees also visited Svay Read More …