អំពីយើង

សាវតាសាលារៀន

            សាលាបឋមសិក្សាស្វាយព្រហូតមានទីតាំងស្ថិតនៅជាមួយវិទ្យាល័យគោកព្រីងដែលត្រូវបានបង្កើតឡើងនៅក្នងឆ្នាំ១៩៨៣ ។ សាលានេះមានទីតាំងស្ថិតនៅក្នុងភូមិស្វាយព្រហូត ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ហើយមានផ្ទៃដី១៧ ២៨៥ ម៉ែត្រការេ និងមានចម្ងាយ៣ គីឡូម៉ែត្រពីផ្លូវជាតិលេខ១។

           នៅក្នុងឆ្នាំសិក្សា១៩៨៣-១៩៨៤ ដល់ឆ្នាំសិក្សា ២០១៤-២០១៥ សាលាបឋមសិក្សាស្វាយព្រហូតជាសាលារៀនសាធារណៈធម្មតា។ ក្នុងឆ្នាំសិក្សា២០១៥-២០១៦អង្គការឆាលហ្វានកម្ពុជាបានសហការជាមួយអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា(KAPE)ដើម្បីចុះកិច្ចព្រមព្រៀងជាមួយគ្នាក្នុងការអនុវត្គម្រោងសាលារៀនជំនាន់ថ្មី (NGS)នៅខេត្តស្វាយរៀង  ស្រុកស្វាយជ្រំដែលស្ថិតនៅតំបន់ជនបទមួយខុសពីសាលាជំនាន់ថ្មីផ្សេងៗទៀតដែលស្ថិតនៅពាក់កណ្ដាលក្រុងឬនៅក្នុងក្រុងនិងរាជធានី។ ក្នុងចំណោមសាលារៀនជាច្រើននៅក្នុងខេត្តស្វាយរៀងមានសាលាចំនួន២ជាជម្រើសអាទិភាព គឺសាលាបឋមសិក្សាស្វាយព្រហូត និងអនុវិទ្យាល័យគោកព្រីង។ ចាប់តាំងពីឆ្នាំសិក្សា​២០១៥-២០១៦ មកសាលាបឋមសិក្សាស្វាយព្រហូតបានអនុវត្តគម្រោងសាលារៀនជំនាន់ថ្មី(NGS)  រហូតដល់ពេលបច្ចុប្បន្ន។

        ចាប់ពីឆ្នាំ២០១៥ ដល់ ឆ្នាំ២០២១ សាលាបឋមសិក្សាស្វាយព្រហូតបានអនុវត្តគម្រោងសារៀនជំនាន់ថ្មីទៅបានដោយមានការគាំទ្រថវិកាដោយអង្គការឆាលហ្វាន់កម្ពុជា និងអនុវត្តបច្ចេកទេសដោយអង្គការខេប។ ប៉ុន្តែនៅក្នុងខែសីហាឆ្នាំ ២០២១ អង្គការឆាលហ្វាន់កម្ពុជាបានបញ្ចប់ការគាំទ្រ។ នៅថ្ងៃចន្ទ ទី ០៨ ខែ វិច្ឆិកា ឆ្នាំ២០២១ អង្គការខេបនិងអង្គការឆាលហ្វាន់កម្ពុជា បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញ(Online) ស្ដីពី“ការផ្ទេរការគាំទ្របន្តសាលារៀនជំនាន់ថ្មីវិទ្យាល័យគោកព្រីង និង សាលាបឋមសិក្សាស្វាយព្រហូតខេត្តស្វាយរៀងជូនក្រសួងអប់រំយុវជននិងកីឡា”។

ចក្ខុវិស័យ

សាលាបឋមសិក្សាស្វាយព្រហូតមានចក្ខុវិស័យលើកកម្ពស់គុណភាពសិក្សាតាមការអនុវត្តក្របខណ្ឌ ដឹកនាំបរិស្ថានសិក្សា និង វិធីសាស្ត្របង្រៀននិងរៀនបែបថ្មីឲ្យមានប្រសិទ្ធភាព។

បេសកកម្ម

សាលាបឋមសិក្សាស្វាយព្រហូតផ្ដល់សេវាអប់រំប្រកបដោយគុណភាពដល់សិស្សានុសិស្សដោយយកចិត្តទុកដាក់ខ្ពស់លើប្រសិទ្ធភាពនៃការសិក្សាបំណិនជីវិត  សីលធម៌ និង សមត្ថភាពដើម្បីឆ្លើយតបទៅនឹងកំណែទម្រង់របស់ក្រសួងអប់រំយុវជន និង កីឡា ។

 

Comments