ការប្រកួតThink!Think! world cup 2023

ថ្ងៃអាទិត្យទី០៥ខែវិច្ឆិកាឆ្នាំ២០២៣ សាលាបឋមសិក្សាស្វាយព្រហូតបានដឹកនាំសិស្សបីនាក់ចូលរួមប្រកួតThink!Think! world cup 2023នៅផ្សារទំនើបអ៊ីអនម៉លមានជ័យ ដោយមានការចូលរួមពីបេក្ខជន៨០0នាក់  ។ ជាលទ្ធផលសិស្សម្នាក់ទទួលបានជ័យលាភីការចូលរួមរយៈពេលពីរឆ្នាំជាមួយThink!Think!

ពិព័រណ៍ស្នាដៃសិស្ស២០២៣

កាលពីថ្ងៃទី០៧/០៩/២០២៣សាលាបឋមសិក្សាស្វាយព្រហូតបានរៀបចំពិធីពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំសិក្សា២០២៣​ ដោយមានការដាក់តាំងបង្ហាញនូវលទ្ធផលការងាររបស់ក្លឹបសិក្សាសិស្សជាច្រើនផងដែរ។

ការប្រកួតអំណានសៀវភៅល្បី

ថ្ងៃទី២៣ខែសីហាឆ្នាំ២០២៣នៅសាលាបឋមសិក្សាស្វាយព្រហូតបានរៀបចំការប្រកួតអំណានសៀវភៅល្បីដែលមានការចូលរួមពីសិស្សានុសិស្សថ្នាក់ទី៤,៥,៦។ការប្រកួតនេះមានគោលបំណងលើកកម្ពស់ការអានរបស់សិស្ស។

ការងារជាក្រុម

សកម្មភាពសិស្សសិក្សាការពិភាក្សាក្រុមរបស់សិស្សថ្នាក់ទី៣នៃសាលាបឋមសិក្សាស្វាយព្រហូត។វិធីនេះគឺបណ្ដុះនូវភាពក្លាហាន​ សាមគ្គីភាពនិងម្ចាស់ការ។