ដំណើរទស្សនកិច្ចរបស់ក្រុមប្រឹក្សាភិបាលសាលារៀនជំនាន់ថ្មី

17/08/2023 Visit of New Generation School Board led by HE Lor Chhorvanna, Chairman of the New Generation School Program Board and Deputy Director General of the General Department of EducationThe New Generation School Program Board of Trustees also visited Svay Read More …

កិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាលថ្នាក់ខេត្ត

    នៅព្រឹកថ្ងៃទី15/08/2023 មានកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាលស្តីពីវឌ្ឍនភាពរបស់សាលាទាំង២ក្នុងឆមាសទី១ឆ្នាំសិក្សា២០២២.២០២៣

ការបង្ហាញសម្ភារៈពិសោធន៍

សាលាបឋមសិក្សាស្វាយព្រហូត​ ថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២៣លោកគ្រូអ្នកគ្រូបានចូលរួមសិក្ខាសាលាខ្លីអំពីការប្រើប្រាស់សម្ភារៈពិសោធន៍ និងការប្រើប្រាស់វេបសាយមួយចំនួនបម្រើការងាររដ្ឋបាលរបស់គ្រូដែលបង្ហាញដោយ អ៊ាង ពិសី​ ប្រធានក្រុមវិទ្យាសាស្រ្ត។

ដំណើរទស្សនកិច្ចសិក្សានៅព្រះរាជាណាចក្រថៃ

ចាប់ពីថ្ងៃទី២៥ដល់៣០ខែមិថុនាឆ្នាំ២០២៣ ប្រតិភូសាលាបឋមសិក្សាស្វាយព្រហូតចំនួន៥រូបបានទៅទស្សនកិច្ចសិក្សានៅសាលា៣ក្នុងប្រទេសថៃរួមមាន៖ ១.Lamplaimat phattana ២.Bualuang pittayakom hight school ៣.Princess Chulabhorn Sciene hight school Buriram ក្នុងដំណើរទស្សនកិច្ចនេះទទួលបាននូវបទពិសោធន៍ល្អៗជាច្រើសម្រាប់មកអនុវត្តន៍ដូចជា៖ គ្មានការដាក់ទណ្ឌកម្ម ពេលសិស្សធ្វើកំហុស។ ទម្លាប់សិស្សមានទំនួលខុសត្រូវ​ និងគ្រប់គ្រងខ្លួនឯង។ មិនប្រើសៀវភៅសិក្សាគោលតែមួយមុខ។ មានការអប់រំសីលធម៌​ ឯកសណ្ឋានសិស្សមានសោភ័ណ និងមានរបៀបរៀបរយ។ កីឡា សិល្បៈ(មានឧបករណ៍ភ្លេង,សម្ភារៈកីឡា) មានដាក់ពិន្ទុលើឥរិយាបថ និងអំពើល្អរបស់សិស្ស បដិសណ្ឋារកិច្ចល្អ មានការចូលរួមពីគ្រូ និងសិស្ស សម្ភារ:សិក្សាសម្បូរបែប​ មានបន្ទប់ពិសោធន៍ទំនើប សិស្សត្រូវបង្កើតគម្រោងសិក្សាយ៉ាងហោចណាស់​ ៣​ ​ក្នុងមួយឆ្នាំសិក្សា(ថ្នាក់ទី៤,៥,៦)។