សិក្ខាសាលាស្ដីពីការលើកកម្ពស់សុខភាពសិក្សា

នៅថ្ងៃទី២៤-២៥ ខែឧសភា ឆ្នាំ២០២៣ គណៈ:គ្រប់គ្រងនិងលោកគ្រូ ចំនួន០២នាក់ ចូលរួមកម្មវិធីសិក្ខាសាលាតម្រង់ទិសពីការប្រើប្រាស់និងការអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដាស្តីពីការលើកកម្ពស់សុខភាពសិក្សាសម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅ។ ក្រោមអបតីភាពលោកជំទាវ ឆាយគឹម សុទ្ធធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សា។ នៅសណ្ឋាគារវ៉ៃគោ ខេត្តស្វាយរៀង។  

បទបង្ហាញផ្នែកវិទ្យាសាស្ត្រ

@9/02/2023 សកម្មភាពលោកគ្រូអ្នកគ្រូចែករំលែកបទពិសោន៍និងបច្ចេកទេសបង្រៀន អំពីមេរៀនពិសោធន៍ដល់លោកគ្រូអ្នកគ្រូពីថ្នាក់ទី៤ដល់ទី៦ ។

ការវាយតម្លៃគុណភាពអប់រំឆ្នាំសិក្សា២០២៣

ថ្ងៃទី២០ ២១ ២២ ខែមីនា ឆ្នាំ២០២៣ សាលាបឋមសិក្សាស្វាយព្រហូតបានទទួលស្វាគមន៍គណៈកម្មការចុះវាយតម្លៃទទួលស្គាល់គុណភាពអប់រំសាលារៀនជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៣។

ការប្រកួតកីឡា

កាលថ្ងៃទី២១ ខែមីនា ឆ្នាំសិក្សា២០២៣ លោកគ្រូ សោម ប្រិម បានដឹកនាំក្រុមកីឡាករសាលាបឋមសិក្សាស្វាយព្រហូតដែលជាតំណាងស្រុកស្វាយជ្រំ ទៅប្រកួតនៅសាលាបឋមសិក្សាកន្ទុយវៃ ដើម្បីដណ្ដើមពានរង្វាន់មន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀង ។ នៅក្នុងដំណើរការប្រកួតនេះមានរយៈពេល៤ថ្ងៃ គឺថ្ងៃទី២១ ២២ ២៣ ២៤  ជាលទ្ធផលក្រុមកីឡាករបានចំណាត់ថ្នាក់លេខ៣​ ។

ទិវាអំណានលើកទី៨

ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ សាលាបឋមសិក្សាស្វាយព្រហូត បានរៀបចំពិធី អំណានជាតិលើកទី៨ ក្រោមប្រធានបទ អំណានជាមាគ៌ាឆ្ពោះបដិវត្តកម្មវិស័យអប់រំ  ។