តាំងពិព័រណ៌ប្រចាំឆ្នាំ២០២២

កាលពីថ្ងៃទី ២៨ ខែសីហា​ឆ្នាំ២០២២ សាលាបឋមសិក្សាស្វាយព្រហូតបានរៀបចំតាំងពិព័រណ៌កម្រងស្នាដៃសិស្សប្រចាំឆ្នាំសិក្សា២០២២ ដោយយើងមានដាក់តាំងបង្ហាញដូចជា ល្បែងគណិតវិទ្យា (ជំនួយការចែកលេខ) សៀវភៅគណិតវិទ្យាថ្នាក់ទី៤  សៀវភៅប្រវត្តិវត្តស្វាយព្រហូត សៀវភៅកំណាព្យ ផ្នែកវិទ្យាសាស្ត្រមានការកែច្នៃម៉ូតទ័របូមទឹក និង  តចរន្តអគ្គិសនី  សិល្បៈបង្ហាញរបាំដូចជា ជូនពរ  នារីជាជួរ កូនមាន់តឿ  គោះត្រឡោកជាដើម  សកម្មភាពកីឡា។

ពិសោធន៍អំពី បំណិតទឹក

ដើម្បីឲ្យវិស័យអប់រំកាន់តែរីកចម្រើនបានឆាប់រហ័ស សាលារៀននីៗមួយត្រូវតែបង្រៀនមេរៀនពីរទ្រឹស្ដីផ្សារភ្ជាប់ការអនុវត្ត ដោយចាប់ពីថ្នាក់ដំបូងៗឡើងទៅ ដូច្នេះហើយទើបសាលាបឋមសិក្សាស្វាយព្រហូតបានរៀបចំមេរៀនពិសោធន៍ដឹកនាំដោយលោកគ្រូដុំ លេ ជាគ្រូបង្រៀនថ្នាក់ទី៤ ពិសោធន៍អំពី បំណិតទឹក ដែលផ្សារភ្ជាប់ទៅនិងជីវភាពរស់នៅប្រចាំថ្ងៃ។