កម្មវីធីបំប៉នសមត្ថភាពបុគ្គលិកស្ដីពី តេស្តស្ដង់ដា

ថ្ងៃព្រហស្បតិ៍ ១២ កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥
សាលាបឋមសិក្សា ស្វាយព្រហូត បានធ្វើការបំប៉នសមត្ថភាពបុគ្គលិកស្ដីពី” តេស្តស្ដង់ដា”  ក្រោមអធិបតីភាព លោក សោម សំ ជានាយកសាលា។
តេស្តស្ដង់ដានេះមានគោលបំណង
-សិស្សដឹងពីអ្វីដែលពួកគេត្រូវរៀន (ផែនការសម្រាប់រៀន)
-ធានាថាបុគ្គលិកយល់ដឹងពីនីតិវិធី និងគោលការណ៍នៃការធ្វើតេស្តស្តង់ដា (ស្តង់ដារអប់រំ, ឬស្តង់ដារវិជ្ជាជីវៈ)ដឹងពីខ្លឹមសារដែលត្រូវបង្រៀន (ខិតខំបង្រៀន)។

-បង្កើនសមត្ថភាពបុគ្គលិកក្នុងការអនុវត្តការវាយតម្លៃ ឬតេស្តស្តង់ដារដែលតម្រូវដោយឧស្សាហកម្ម ឬស្ថាប័ន។

-មាតាបិតា អាណាព្យាបាល ដឹងពីអ្វីដែលត្រូវជួយដល់កូនចៅ ក្នុងការរៀនសូត្រ ព្រមទាំងសហការជាមួយគ្រូ និងសាលារៀន។

សកម្មភាពដែលត្រូវអនុវត្តន៍

  • ការយល់ដឹងពីស្តង់ដារ: ការពន្យល់អំពីស្តង់ដារដែលត្រូវអនុវត្ត (ឧ. ស្តង់ដារការងារ, ស្តង់ដារសុវត្ថិភាព, ឬស្តង់ដារបច្ចេកទេស)។
  • បច្ចេកទេសធ្វើតេស្ត: វិធីសាស្ត្រក្នុងការរចនា និងអនុវត្តការធ្វើតេស្តដើម្បីវាយតម្លៃសមត្ថភាព ឬគុណភាព។
  • ការវាយតម្លៃលទ្ធផល: របៀបវិភាគ និងបកស្រាយលទ្ធផលតេស្តឱ្យបានត្រឹមត្រូវ។
  • ការអនុវត្តជាក់ស្តែង: សកម្មភាព ឬករណីសិក្សាដើម្បីអនុវត្តចំណេះដឹង។

បទបង្ហាញដោយ អ្នកគ្រូ កែវ ស្រីនាង

 

Comments